សូមស្វាគមន៍នៃការចូលមើលរបស់លោកអ្នកនេះជាការបង្កើតប្លុកដំបូងរបស់ខ្ញុំដូចនេះវាមិនទាន់ពេញលីងល្អទេ​​ my gmail yunvotha10@gmail.com។

Sunday, April 28, 2013

ភ្លៀងខ្យល់បំផ្លាញ ផ្ទះ សាលារៀន និងសាលាឆាន់ នៅស្រុកឈូក

កំពតៈ ខ្យល់កន្ត្រាក់មួយមេបានបោកបក់ឆ្លងកាត់ ភូមិតាកែនកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ៥-៦ខ្នង ខ្លះប៉ើងដំបូល និងខ្លះទៀតដួលរលំ ដោយឡែកសាលារៀន និងសាលាឆាន់ ក៏រងការខូចខាតផងដែរ។
យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងនៅវេលាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមេសា តាមទូរស័ព្ទថា ខ្យល់កន្ត្រាក់មួយមេបានបោកបក់ យ៉ាងខ្លាំងឆក់យកដំបូលផ្ទះ សាលារៀន និងសាលាឆាន់របស់ព្រះសង្ឃ។ ក្រោយពេលខ្យល់កន្ត្រាក់ហើយនោះ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនខ្វះជម្រក នាំគ្នាឈរនៅហាលភ្លៀង។
តែឥទ្ធពលខ្យល់កន្រ្តាក់នេះ មិនបានបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment