សូមស្វាគមន៍នៃការចូលមើលរបស់លោកអ្នកនេះជាការបង្កើតប្លុកដំបូងរបស់ខ្ញុំដូចនេះវាមិនទាន់ពេញលីងល្អទេ​​ my gmail yunvotha10@gmail.com។

Monday, December 2, 2013

ភាពទាក់ទាញ

លោកតាម្នាក់និយាយប្រាប់វេជ្ជបណ្ឌិតៈ
- ក្នុងមួយជីវិតរបស់ខ្លួន ខ្ញុំប្រាប់ខ្លួនឯងថា ត្រូវតែខិតខំចៀសឱ្យឆ្ងាយភាពទាក់ទាញរបស់ស្រីៗ ។
លោកវេជ្ជបណ្ឌិតសើច៖
- មិនបាច់ខំទៀតទេ, លោកអ៊ំអាយុជាង ៧០​ហើយ ភាពទាក់ទាញនោះវាចៀសលោកអ៊ំដោយខ្លួនឯង ៕

យោបល់ចំពោះអត្ថបទនេះ

ភ្លាត្រីអណ្តែង

គ្រឿងផ្សំ

ត្រី ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម ក្រូចឆ្មារ ទឹកត្រី រំដេង ខ្ទឹមក្រហម អង្ករលីង

វិធីធ្វើ

១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
៣- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច
៤​- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។

យោបល់ចំពោះអត្ថបទនេះ

ផ្លែ​ឈើ​លាង​ជាតិពុល​ក្នុង​រាង​កាយ

​ប៉ោម​ (Apple)​ :​ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ ព្រោះ​ផ្លែ​ប៉ោម​ សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pactin)​ ដែល​ជួយ​នាំ​សារធាតុពុល​ ទៅ​កម្ចាត់​ចោល​ ព្រមទាំង​មានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​ ក្នុង​ពោះវៀន​ កើតការ​ផ្អូម​ស្អុយ​ ។​ម្យ៉ាងទៀត​ ផ្លែ​ប៉ោម​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ខ្ពស់​ដែល​អាច​ជួយ​ បោស​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​ បាន​ល្អ​ ធ្វើ​អោយ​ថ្លើម​ និង​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ ធ្វើការ​បាន​ល្អ​ឡើង​ ។​
​ទំពាំងបាយជូរ​ (Grape)​ :​ មាន​សារធាតុ​លាង​សម្អាត​ សម្រាប់​ស្បែក​ ថ្លើម​ ពោះវៀន​ តម្រងនោម​ ព្រមទាំង​ជួយ​គ្រប់គ្រង​ ជាតិ​សំបោរ​ ដែល​ចេញ​មក​ពី​ជាលិការ​ផ្សេងៗ​ក្នុង​រាង​កាយ​ ផ្តល់​ថាមពល​ខ្ពស់​ សម្បូរ​ជាតិ​ខនិជ​ ជួយ​បំប៉ន​ឈាម​ និង​បង្កើន​កោសិការ​ក្នុង​រាង​កាយ​ ។​
​ម្នាស់​ (Pineaplpe)​ :​ អង់​ហ្ស៊ី​ម​ប្រូ​មេ​លី​ន​ ដែល​មាន​ច្រើន​នៅ​ក្ន​ង​ផ្លែ​ម្នាស់​ ជួយ​អោយ​ការ​ធ្វើការ​របស់​អាស៊ី​ដ​ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ​ បាន​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​បាន​ឆាប់​ឡើង​ ដើម្បី​អោយ​រាង​កាយ​អាច​កម្ចាត់​ចោល​បាន​ ។​ ក្រៅពី​នេះ​ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ​ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ​ ដែល​សឹក​រិច​រិល​ ជួយ​ដល់​ការ​ធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រី​ន​ និង​កម្ចាត់​ទឹក​កំបោរ​បាន​ ។​
​ល្ហុង​ (Papaya)​ :​ មាន​អង់​ហ្ស៊ី​ម​ ប៉ា​ប៉េ​ន​ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ និង​ទឹក​រំលាយ​ក្នុង​ក្រពះ​ ជួយ​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​ បាន​ឆាប់រហ័ស​។​ក្រៅពី​នេះ​ ល្ហុង​ មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ ធ្វើ​អោយ​ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល​ ធ្វើការ​បាន​ល្អ​ ពោះវៀន​ក៏​ស្អាត​ ។​
​ឳ​ឡឹ​ក​ (Watermelon)​ :​ ជួយ​សាង​សារធាតុពុល​ ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​ ។​សំបក​ឳ​ឡឹ​ក​ សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍​ ចំណែក​គ្រាប់​ឳ​ឡឹ​ក​ មាន​វីតាមីន​ច្រើន​ ។​ម្យ៉ាងទៀត​ ឳ​ឡឹ​ក​ អាច​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ បាន​ទៀត​ផង​ ៕
​

យោបល់ចំពោះអត្ថបទនេះ

Sunday, April 28, 2013

សណ្ឋាគារចម្លែក រចនាឡើងដោយរថយន្ត

V8 Hotel គឺជាសណ្ឋាគារដែលមានការតុបតែង ដោយរថយន្តជាច្រើនម៉ូត ដែលមានទីតាំងស្ថិតនៅតំបន់ Stuttgart ប្រទេសអាល្លឺម៉ង់។ វាមិនត្រឹមតែជាសណ្ឋាគារ ប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌល ចែកចាយរថយន្តអន្តរជាតិទៀតផង។
បន្ទប់នីមួយៗ នៅក្នុងសណ្ឋាគារមួយនេះ មានការរចនាជាចែកចេញជា ១០សណ្ឋានខុសៗប្លែកពីគ្នា ដែលមានបំពាក់ទៅដោយ ម៉ូតរថយន្តល្បីៗជាច្រើន នៅទូទាំងពិភពលោក ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ ស្នាក់នៅទទួលបានអារម្មណ៍មួយប្លែក។
សណ្ឋាគារ V8 Hotel នេះមានទីតាំងនៅជិត អាកាសយាន្តដ្ឋាន Boblingen របស់ប្រទេសអាល្លឺម៉ង់ ដែលបើក ដំណើរការ តាំងពីឆ្នាំ ១៩១៥មកម្ល៉េះ៕
Looking Today
Looking Today
Looking Today
Looking Today
Looking Today

ភ្លៀងខ្យល់បំផ្លាញ ផ្ទះ សាលារៀន និងសាលាឆាន់ នៅស្រុកឈូក

កំពតៈ ខ្យល់កន្ត្រាក់មួយមេបានបោកបក់ឆ្លងកាត់ ភូមិតាកែនកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ៥-៦ខ្នង ខ្លះប៉ើងដំបូល និងខ្លះទៀតដួលរលំ ដោយឡែកសាលារៀន និងសាលាឆាន់ ក៏រងការខូចខាតផងដែរ។
យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងនៅវេលាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមេសា តាមទូរស័ព្ទថា ខ្យល់កន្ត្រាក់មួយមេបានបោកបក់ យ៉ាងខ្លាំងឆក់យកដំបូលផ្ទះ សាលារៀន និងសាលាឆាន់របស់ព្រះសង្ឃ។ ក្រោយពេលខ្យល់កន្ត្រាក់ហើយនោះ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនខ្វះជម្រក នាំគ្នាឈរនៅហាលភ្លៀង។
តែឥទ្ធពលខ្យល់កន្រ្តាក់នេះ មិនបានបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Monday, April 8, 2013

កូរ៉េខាងជើង បង្ហាញ​វីដេ​អូ​សម​យុទ្ធ ពេល​មាន​សភាព​ការណ៍​តាន​តឹង (Video Inside)

ស្របពេលស្ថានភាពក្នុងឧបទ្វីបកូរ៉េ កំពុងតែតានតឹងខ្លាំង ហើយវាអាចនឹងមានការផ្ទុះអាវុធគ្រប់ ពេលវេលានោះ នៅក្នុងប្រព័ន្ធយូធូប បានបង្ហាញនូវវីដេអូសមយុទ្ធរយៈពេលជិត២០នាទី របស់ប្រទេសកុម្មុយនិស្តឯកកោកូរ៉េខាង ជើង ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២។
នៅក្នុងខ្សែវីដេអូសមយុទ្ធ ដែលគេដាក់បញ្ចូលក្នុងប្រព័ន្ធយូធូបកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ បានបង្ហាញ ឲ្យឃើញនូវសក្កានុពលសព្វាវុធ និងបច្ចេកវិទ្យាទំនើបៗ ក្នុងវិស័យការពារជាតិ របស់ប្រទេសដែលគេមើលឃើញ ថា យកចិត្តទុកដាក់ខ្លាំងតែលើវិស័យយោធាកូរ៉េខាងជើង។
ការបង្ហាញវីដេអូ ស្របពេលកើតមានភាពតានតឹងរវាងប្រទេសបងប្អូនទាំងពីរនេះ ហាក់ដូចជាចេតនាមួយរបស់ ប្រទេសកុម្មុយនិស្តកូរ៉េជើង ក្នុងបង្ហាញនូវចង្កោម និងឥទ្ធិពលរបស់ខ្លួន ពោលចង់បញ្ជាក់ថា គេមិនខ្លាចកូរ៉េ ខាង ត្បូង និងមហាអំណាចអាមេរិកនោះឡើយ។
Looking Today
 
DIGI

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

ព័ត៌មានបច្ចេកវិទ្យាថ្មីៗ-មុខជំនួញ

Anonymous ផ្តើមវាយប្រហារ គេហទំព័រ រដ្ឋាភិបាល អ៊ីស្រាអែល

Anonymous ផ្តើមវាយប្រហារ គេហទំព័រ រដ្ឋាភិបាល អ៊ីស្រាអែល

ការប្រមូលទិន្នន័យ ខូចខាតដោយសកម្មភាព វាយប្រហារតាមអ៊ីនធឺណេត Hacker ត្រូវបានគេអះ អាងថា មានតម្លៃសរុប រហូតដល់ ៣ពាន់លាន ដុល្លារអាមេរិក នៅក្នុងសកម្មភាពតវ៉ា ប...
Samsung Galaxy Tab 3 8.0 នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​មិថុនា និងកក្កដា

Samsung Galaxy Tab 3 8.0 នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​មិថុនា និងកក្កដា

ដូចការព្រួយបារម្ភរបស់ក្រុមហ៊ុន Samsung ចឹង Apple iPad mini  គឺជាឧបករណ៍មួយ សំខាន់ បំផុតសម្រាប់ក្រុមហ៊ុន ធ្វើការកំចាត់ចោល។   Samsung Gala...
ក្រុមហ៊ុន Sony បង្ហាញពីតម្លៃ និងកាល​បរិច្ឆេទ​ទូរទស្សន៍​អេក្រង់ ៥៥ និង ៦៥អ៉ីញ

ក្រុមហ៊ុន Sony បង្ហាញពីតម្លៃ និងកាល​បរិច្ឆេទ​ទូរទស្សន៍​អេក្រង់ ៥៥ និង ៦៥អ៉ីញ

ទីបំផុតក្រុមហ៊ុន អេឡិចត្រូនិកជប៉ុន Samsung បានប្រកាសឲ្យដឹងពីតម្លៃ និងកាលបរិច្ឆេទនៃ ទូរទស្សន៍អេក្រង់ទំហំ ៥៥ និង ៦៤អ៉ីញ។  កាលពីថ្ងៃទី ០៧ខែមេសា ឆ្នាំ...
សារធាតុគីមី នៃភពព្រហស្បតិ៍ អាចជួយឲ្យមាន ជីវិតកើតឡើង

សារធាតុគីមី នៃភពព្រហស្បតិ៍ អាចជួយឲ្យមាន ជីវិតកើតឡើង

កាលីហ្វញ៉ាៈ   ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សារធាតុដ៏ច្រើនលើសលប់ នៅលើភព Europa របស់ភពព្រហស្បតិ៍ អាចជាថាមពល ដ៏សំខាន់មួយសម្រាប់ បង្កើ...
ធ្លាយព័ត៌មាន Google គ្រោង​ទិញ WhatsApp ក្នុងតម្លៃ $1ពាន់​លាន​ដុល្លារ

ធ្លាយព័ត៌មាន Google គ្រោង​ទិញ WhatsApp ក្នុងតម្លៃ $1ពាន់​លាន​ដុល្លារ

យោងតាមប្រភពព័ត៌មាន ថ្មីចុងក្រោយមួយ បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Google កំពុងតែពិភាក្សា ជាមួយនឹង ក្រុមហ៊ុនបង្កើត កម្មវិធី WhatsApp ដើម្បីទិញយក។
ប្រភពដ...
ទ្រឹស្តី លោក អេនស្ទេន ត្រូវបានបង្ហាញ ក្នុងបាតុភូត នៃផ្កាយមួយគូ

ទ្រឹស្តី លោក អេនស្ទេន ត្រូវបានបង្ហាញ ក្នុងបាតុភូត នៃផ្កាយមួយគូ

រដ្ឋកាលីហ្វញ៉ាៈ  ភ្នាក់ងារអវកាសណាសា បាននិយាយថា កែវយិតលំហអាកាសមួយ បានធ្វើជាភស្តុតាងនៃ ផ្កាយងាប់មួយដែលបាន បន្ទាបពន្លឺរបស់វា ដែលបាតុភូតនេះត្រូវ បានធ្...
Jim Stickley គឺជា Hacker ធនាគារដ៏ល្បី មួយរូប ដែលមិនធ្លាប់បាន ចាប់ខ្លួនម្ដង ណាឡើយ

Jim Stickley គឺជា Hacker ធនាគារដ៏ល្បី មួយរូប ដែលមិនធ្លាប់បាន ចាប់ខ្លួនម្ដង ណាឡើយ

លោក Jim Stickley ត្រូវបានគេស្គាល់ថា ជាបិតា Hack ធនាគារ ហើយមិនដែលត្រូវ បានចាប់ខ្លួនម្ដង ណាឡើយ។  មិនថា ប្រព័ន្ធការពារខ្ពស់ កម្រិតណានោះទេ លោកតែងតែ ប្...

Sunday, March 10, 2013

ស្រឡាញ់​នាង​សង្សារ​ខ្លាំង​ពេក នាង​ថា​កុំ​មើល​មុខ​អូន​យូរ​ពេក អូន​អៀន ទីបំ​ផុត​ប្រុស​ស្នេហ៍​ចង.ក

កោះសន្តិភាព | ១១ មីនា ២០១៣ ខេត្ត ​កណ្តាល ៖ បុរស​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន ដែល​តាម​អ្នក​ភូមិ​និយាយ​ថា បុរស​រូប​នេះ​មាន​សង្សា​រ​ម្នាក់​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​គ្នា ហើយ​គ្រាន់​តែ​នាង​ជា​សង្សា​រ​និយាយ​ថា កុំ​ឱ្យ​មើល​មុខ​ខ្លាំង​ពេក ព្រោះ​នាង​អៀន​ខ្លាំង បែ​រ​ជា​បុរស​ម្នាក់​នេះ​មាន​ចិត្ត​ក្រេវ​ក្រោធ​និង​បម្រុង​គប់​ក្បាល​នាង​ នឹង​ទូរ​ស័ព្ទ​ដៃ ព្រម​ទាំង​បង្ក​ទំ​នាស់​ដោយ​ពាក្យ​សម្តី​ជា​មួយ​នាង​ចង់​បែក​ផ្លូវ​គ្នា​ទៀត ហើយ​បាន​តែ​ពីរ​ថ្ងៃ​ក្រោយ​ស្រាប់​តែ
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម