សូមស្វាគមន៍នៃការចូលមើលរបស់លោកអ្នកនេះជាការបង្កើតប្លុកដំបូងរបស់ខ្ញុំដូចនេះវាមិនទាន់ពេញលីងល្អទេ​​ my gmail yunvotha10@gmail.com។

Friday, February 22, 2013

​ខេត្តបាត់ដំបង ៖ សំណុំរឿង​​កូន​ប្រុស​លោក​ឧកញ៉ា​ ភូ ពុយ ​ប្រធាន​​សភា​​ពាណិជ្ជ​​​កម្ម​ខេត្ត​បាត់​ដំបង បើក​រ​ថយន្តឡិចស៊ីស​​៥៧០ ​បុក​រថយន្តធន់​ធ្ងន់​​ទាំងកំរោល​ស្លាប់ និង​របួស​ខ្លួន​ឯ​ង​កាល​ពីចុង​ខែ​មករា ២០១៣ ​នៅ​ស្រុក​មោង​ឫស្សី ​ឈានដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​​តឹង​តែង។ ព្រោះ​តែ​ភាគី​លោក​ឧកញ៉ា​មិន​ទទួល​ស្គាល់​កំហុស ហើយ​បែរជា​ប្តឹង​ទាមទារ​សំណង​ពីភាគី​​រង​គ្រោះវិញ បើ​ទោះ​បី​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែកថា ​កូន​ប្រុស​របស់​ខ្លួន​បាន​បើក​រថយន្ត​បំពាន​ច្បាប់​ចរា​ចរណ៍​ក្តី ។ នេះបើ​​យោង​តាម​ការ​ជួប​ចរចា​គ្នា​រវាង​ភាគី​ទាំង​២ កាល​ពីព្រឹកថ្ងៃទី​១៨ កុម្ភៈ ២០១៣ ​នៅការិយា​ល័យ​​ចរា​ចរណ៍​ផ្លូវ​គោក​ស្នងការ​ដ្ឋាន​ខេត្ត​ដែល​ភាគី​​​លោក​ ឧកញ៉ា​​​បញ្ជូន​លោក​គ្រូបង្រៀន​​ម្នាក់​ចូ​លជា​តំណាង ។

មាន​ការ​កត់​សម្គាល់​​ថា ការ​រក​ដំណោះ​ស្រាយ​រវាង​ភាគី​ទាំង​២​ខាងលើ​នេះ សមត្ថ​កិច្ច​ជំនាញ​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សារ​តែ​មាន​ភាព​យឺត​យ៉ាវ​ពីភាគី​លោក​ឧកញ៉ា ភូ ពុយ ។ សមត្ថ​​កិច្ច​ជំនាញ​និយាយថា ​ការ​​ស្នើ​អញ្ជើញ​​លើក​ទី១ និង​លើក​ទី ២ ​ភាគី​​លោក​ភូ ពុយ ​អះអាង​ដូច​គ្នា​ថា ​​នឹង​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវច្បាប់ តែ​ស្ងាត់​ដូច​ចោរ​លួច​សេះ ។ ​លុះ​លើក​ទី៣ ​ដែល​មាន​ដីកា​កោះ​អញ្ជើញ​​ពី​លោក​សាត គីម​សាន ​ប្រធាន​ការិយា​ល័យ​​ចរា​ចរណ៍​ ទើប​គាត់​ចាត់​តំណាង​ម្នាក់​ឱ្យ​ចូល​មក​ចរចា​​ជា​មួយ​ភាគី​ម្ខាង​ទៀត​ដែល​ រង់​ចាំ​ដោះ​ស្រាយ​ស្ទើរ​​គ្រប់​ពេល​នៅព្រឹក​ថ្ងៃទី​​១៨ កុម្ភៈ ​២០១៣ ៕

No comments:

Post a Comment