សូមស្វាគមន៍នៃការចូលមើលរបស់លោកអ្នកនេះជាការបង្កើតប្លុកដំបូងរបស់ខ្ញុំដូចនេះវាមិនទាន់ពេញលីងល្អទេ​​ my gmail yunvotha10@gmail.com។

Tuesday, February 26, 2013

សាប៊ូ​កក់សក់ ៖ ផល​​ប្រយោជន៍​ និង​​ផល​អាក្រក់

អ្នកណាៗ​ក៏​ចង់​បាន​ស្បែក​ក្បាល​ស្អាត សក់ស្អាត មិនមាន​ក្លិន​អាក្រក់ មិនមាន​អង្គែ​ដែរ។ ដូចនេះ​ទើប​ស្វែងរក​នូវ​សាប៊ូ​កក់សក់​ណា​មាន​គុណភាព​ល្អ មិន​ធ្វើ​ឱ្យ​សក់ជ្រុះ​ជា​ដើម។ សាប៊ូ​កក់សក់​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ណាស់។ ប៉ុន្ដែ​ក៏​នៅ​មាន​លោកអ្នក​មួយ​ចំនួន​ដែល​មិនបាន​យល់ដឹង​អំពី​សារៈប្រយោជន៍​ នៃ​សាប៊ូ​កក់សក់​នេះ​នៅ​ឡើយ​ទេ។
ប្រភេទសាប៊ូកក់សក់
សាប៊ូ​ដែល​ប្រើ​នៅ​លើ​ស្បែកក្បាល​ជា​សាប៊ូ​សម្រាប់​កក់​សក់ សាប៊ូ​សម្រាប់​អប់​សក់ សាប៊ូ​សម្រាប់​ប​ន្ទន់​សក់ និង​សាប៊ូ​សម្រាប់​លាប​នៅ​លើ​សក់​ជា​ដើម។ សាប៊ូ​កក់សក់​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​សាប៊ូ​កក់​សក់ កក់​ហើយ​លាង​ចេញ និង​សាប៊ូ​លាប ​ទុក​នៅ​លើ​ស្បែក​ក្បាល។

ផលប៉ះពាល់នៃសាប៊ូកក់សក់

ក្រៅពី​ផល​ប្រយោជន៍​ជា​ច្រើន សាប៊ូ​កក់សក់​ក៏​ផ្ដល់​ផល​វិបាក នៅ​ពេល​ដែ​ល​លោកអ្នក​ប្រើ​ខុស​ក្បួន​ខ្នាត​នៃ​ការ​ប្រើ​ប្រាស់ ឬ​ក៏​ប្រើប្រាស់​សាប៊ូ​គ្មាន​គុណភាព​ជា​ដើម។ ចំណុច​ដែល​សំខាន់​ជាងគេ​បណ្ដា​ល​ឱ្យ​ជ្រុះ​សក់ និង​កើត​អង្គែ ហើយ​ក៏​អាច​បង្ក​ឱ្យ​រមាស់។ ប៉ុន្ដែ​បើសិន​ជា​លោកអ្នក​ប្រើ​ឱ្យ​ត្រូវ​តាម​ប្រភេទ​សាប៊ូ ភាគ​តិច​ណាស់​ដែល​មាន​បញ្ហា។

ប្រការ​គួរយល់ដឹង​អំពី​សាប៊ូ​កក់សក់
ការថែរក្សា​សរសៃ​សក់​ក៏​ដូចជា​ការ​កក់សក់​មិនអាច​ប្រើ​ជា​រៀងរាល់​ថ្ងៃ​ បាន​ពេក​នោះ​ទេ តែ​អាច​ប្រើ​បាន​បើ​ស្បែក​របស់ លោកអ្នក​មាន​ខ្លាញ់​ច្រើន ឬ​ក៏​អាច​ប្រើ​សាប៊ូ​កក់សក់​ដែល​មា​នកម្រិត​ស្រាល​មិនមាន​សារជាតិ​គីមី ប្រើ​ដើម្បី​លាង​ជម្រះ​ធូលី និង​ក្អែល ដែល​នៅ​លើ​ក្បាល​គឺ​អាច​ប្រើ ប៉ុន្ដែ​មិន​ត្រូវ​ប្រើ​ញឹកញាប់​ពេក​នោះ​ទេ។ ប្រសិន​បើ​ស្បែក​ក្បាល​មាន​ជាតិ​ខ្លាញ់ លោកអ្នក​គួរ​ប្រើ​ផលិតផល​ដែល​មាន​តួនាទី​បង្ហួត​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​ ក្បាល និង​សរសៃ​សក់។ នៅ​ពេល​ដែល​លោកអ្នក​ប្រើ​ដំបូង​អាច​មាន​ប្រសិទ្ធភាព ហើយ​បើ​ប្រើ​យូរ​ពេក​អាច​ធ្វើ​ឱ្យ​សរសៃ​សក់​ហួត​ខ្លាំង អាចប​ណ្ដាល​ឱ្យ​សរសៃ​សក់​ស្ងួត​តែ​ម្ដង ឬ​ក៏​អា​ច​ធ្វើឱ្យ​ជ្រុះ​សក់​បាន​ដែរ។ ដូចនេះ​គ្រប់​ផលិតផល​សុទ្ធ​តែ​មាន​ការ​កំណត់​ពេលវេលា​នៃ​ការ​ប្រើប្រាស់។

ដំបូន្មាន​អ្នក​ជំនាញ
សាប៊ូ​មាន​សារៈប្រយោជន៍​ប៉ុន្តែ​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ដែរ ដោយសា​រ​តែ​សាប៊ូ​នោះ​មិនមាន​គុណភាព​ល្អ ឬ​ក៏​ប្រើ​ខុស​នឹង​មុខងារ​របស់​សាប៊ូ។ ដូចនេះ​មុន​នឹង​សម្រេច​ចិត្ដ​ជ្រើសរើស​នូវ​ផលិតផល​ណាមួយ​មក​ប្រើ លោកអ្នក​គួរ​តែ​គិត​ដល់​ផល​ប៉ះពាល់​ជានិច្ច ហើយ​អ្វី​ដែល​ល្អ​លោកអ្នក​គួរ​រក​កន្លែ​ង​ដែល​ជំនាញ ដើម្បី​ការពារ​កុំ​ឱ្យ​កើត​មាន​បញ្ហា​ផ្សេងៗ ចៀសវាង​ចំណាយ​ថវិកា​ឥត​ប្រយោជន៍។

No comments:

Post a Comment